នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣នៅសណ្ឋាគារ Sun and Moon,ឯកឧត្តម យ៉េត វីណែល អនុរដ្ឋ លេខាធិការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរដ្ឋបាលខេត្តតាកែវ មានសមាសភាពចូលរួម:
១.លោក ខាន់ សុខា អភិបាលរងខេត្ត
២.លោក ចាន់ រស្មី តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
៣.លោកស្រី ពេជ សុជាតា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់
៤.លោកស្រី គាំ ច័ន្ទវលក្ម្សណ៍ ប្រធានការិ-ទ្រព្យសម្បត្តិរដ្ឋខេត្ត.
៥.លោក ហាវ សុខសម្បត្តិ មន្រ្តីសហវ.។